បកប្រែ
ដើម្បីថ្លែងអត្ថន័យអំពីគតិណាមួយ ពីភាសាមួយ ទៅភាសាមួយទៀត តាមពាក្យដូចគ្នា (ម៉ូសាយ ៨:៨–១៣; ម. នៃ ស. ១:៨)។ នៅក្នុងព្រះគម្ពីរ គេតែងតែពោលថា ការបកប្រែ គឺជាអំណោយទានមកពីព្រះ (អាលម៉ា ៩:២១; គ. និង ស. ៨; ៩:៧–៩)។ ជួនកាល វាអាចមានន័យថា ដើម្បីឆ្នៃ ឬកែនូវការបកប្រែ ដែលមានមកហើយ ពីភាសាណាមួយ ឬធ្វើឲ្យមានឡើងវិញ នូវឯកសារដែលបានបាត់បង់ទៅ (គ. និង ស. ៤៥:៦០–៦១)។ យ៉ូសែប ស៊្មីធត្រូវបានបញ្ជាឲ្យធ្វើការបកប្រែព្រះគម្ពីរប៊ីបនៃស្ដេចយេម្សដ៏ប្រកបដោយការបំផុសគំនិត (គ. និង ស. ៤២:៥៦; ៧៦:១៥)។