ជំនួយ​ការសិក្សា
ប្រែ​ចិត្ត​ជឿ, ការ​ប្រែ​ចិត្ត​ជឿ, អ្នក​ប្រែ​ចិត្ត​ជឿ


ប្រែ​ចិត្ត​ជឿ, ការ​ប្រែ​ចិត្ត​ជឿ, អ្នក​ប្រែ​ចិត្ត​ជឿ

ជា​ការ​ប្រែ​ជំនឿ ចិត្ត និង​ជីវិត​របស់​មនុស្ស​ម្នាក់ ដើម្បី​ទទួល​យក ហើយ​ធ្វើ​ឲ្យ​បាន​ស្រប​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ (កិច្ចការ ៣:១៩)។

ការ​ប្រែ​ចិត្ត​ជឿ​មាន​រួម​នូវ​សេចក្ដី​សម្រេច​ចិត្ត​ដោយ​ចេតនា ដើម្បី​បោះបង់​ចោល​ផ្លូវ​ចាស់​របស់​មនុស្ស​ម្នាក់ ហើយ​ប្រែ​ឲ្យ​បាន​ទៅ​ជា​សិស្ស​នៃ​ព្រះ​គ្រីស្ទ។ ការ​ប្រែ​ចិត្ត បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​ការ​ផ្ដាច់​បាប ការ​ទទួល​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​ការ​ដាក់​ដៃ​លើ ហើយ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ត​ទៅ នោះ​ហើយ​ដែល​សម្រេច​ការ​ប្រែ​ចិត្ត​ជឿ។ មនុស្ស​ខាង​សាច់ឈាម​នឹង​បាន​ប្រែ​ទៅ​ជា​មនុស្ស​ថ្មី​មួយ ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ហើយ​ស្អាតបាត គឺ​បាន​កើត​ម្ដង​ទៀត​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ (២ កូរិន. ៥:១៧; ម៉ូសាយ ៣:១៩)។