ដែលរមែងស្លាប់, ភាពដែលរមែងស្លាប់ សូមមើលផងការធ្លាក់នៃលោកអ័ដាម និងនាងអេវ៉ាពិភពលោក, លោកិយ, មនុស្សលោក, ផែនដីរូបកាយសេចក្ដីស្លាប់ខាងសាច់ឈាម ជាវេលាចាប់ពីកំណើត រហូតដល់សេចក្ដីស្លាប់ខាងសាច់ឈាម។ ជួនកាល វេលានេះត្រូវបានហៅថា សណ្ឋានទីពីរ។ នៅថ្ងៃណាដែលឯងស៊ីផលនៃដើមនោះ នោះនឹងត្រូវស្លាប់ជាមិនខានលោកុ. ២:១៦–១៧ម៉ូសេ ៣:១៦–១៧ នៅពេលស្លាប់ទៅ នោះវិញ្ញាណត្រឡប់ទៅឯព្រះ ហើយរូបកាយត្រឡប់ទៅឯធូលីដីវិញសាស្ដា ១២:៧លោកុ. ៣:១៩ម៉ូសេ ៤:២៥ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់រ៉ូម ៦:១២ រូបកាយដែលរមែងស្លាប់នេះ ត្រូវប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញ១ កូរិន. ១៥:៥៣អេណុស ១:២៧ម៉ូសាយ ១៦:១០មរមន ៦:២១ ស្ថានភាពរបស់មនុស្សបានក្លាយទៅជាស្ថានភាពពិសោធន៍២ នីហ្វៃ ២:២១អាលម៉ា ១២:២៤៤២:១០ លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក២ នីហ្វៃ ២:២៥ តើអ្នករាល់គ្នាមើលទៅមុខ ហើយមើលមករូបកាយដែលរមែងស្លាប់នេះថានឹងបានប្រោសឲ្យទៅជាអមតទេ?អាលម៉ា ៥:១៥ ជីវិតនេះគឺជាពេលសម្រាប់ប្រុងប្រៀបទៅជួបព្រះអាលម៉ា ៣៤:៣២ ចូរកុំខ្លាចការស្លាប់ ត្បិតសេចក្ដីអំណររបស់អ្នកពុំបានពោរពេញនៅក្នុងពិភពលោកនេះទេគ. និង ស. ១០១:៣៦ អស់អ្នកណាដែលរក្សាសណ្ឋានទីពីររបស់ខ្លួន នោះនឹងបានសិរីល្អអ័ប្រា. ៣:២៦