គោលលទ្ធិនៃព្រះគ្រីស្ទ សូមមើលផងដំណឹងល្អផែនការនៃសេចក្ដីប្រោសលោះ ជាគោលការណ៍ និងការបង្រៀនទាំងឡាយ អំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ។ គោលលទ្ធិរបស់ខ្ញុំនឹងធ្លាក់មកដូចជាភ្លៀងចោទិ. ៣២:២ មនុស្សដែលរអ៊ូរទាំនឹងទទួលសេចក្ដីប្រៀនប្រដៅអេសាយ ២៩:២៤ បណ្ដាមនុស្សក៏នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀនម៉ាថាយ ៧:២៨ គោលលទ្ធិនេះមិនមែនជារបស់ខ្ញុំទេ តែជារបស់ផងទ្រង់ដែលចាត់ឲ្យខ្ញុំមកនោះវិញយ៉ូហាន ៧:១៦ គ្រប់ទាំងគម្ពីរ គឺមានប្រយោជន៍សម្រាប់ការបង្រៀន២ ធីម៉ូ. ៣:១៦ នេះគឺជាគោលលទ្ធិនៃព្រះគ្រីស្ទ ហើយគឺជាគោលលទ្ធិតែមួយ ហើយពិតនៃព្រះវរបិតា២ នីហ្វៃ ៣១:២១២ នីហ្វៃ ៣២:៦ ហើយក៏ពុំត្រូវមានការប្រកែកគ្នានៅក្នុងចំណោមអ្នករាល់គ្នាអំពីចំណុចទាំងឡាយនៃគោលលទ្ធិរបស់យើង៣ នីហ្វៃ ១១:២៨, ៣២, ៣៥, ៣៩–៤០ អារក្សសាតាំងចាក់រុកដួងចិត្តនៃមនុស្សទាំងឡាយឲ្យមានការទាស់ទែងគ្នា អំពីចំណុចទាំងឡាយនៃគោលលទ្ធិរបស់យើងគ. និង ស. ១០:៦២–៦៣, ៦៧ ចូរបង្រៀនកូនចៅនូវគោលលទ្ធិអំពីការប្រែចិត្ត សេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទអំពីបុណ្យជ្រមុជទឹក និងអំពីអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធគ. និង ស. ៦៨:២៥ ត្រូវបង្រៀនគ្នាទៅវិញទៅមកនូវគោលលទ្ធិនៃនគរគ. និង ស. ៨៨:៧៧–៧៨ គោលលទ្ធិអំពីបព្វជិតភាពនឹងចុះមកលើព្រលឹងរបស់អ្នកគ. និង ស. ១២១:៤៥