ជំនួយ​ការសិក្សា
ឆ្មើងឆ្មៃ, សេចក្ដី​ឆ្មើងឆ្មៃ


ឆ្មើងឆ្មៃ, សេចក្ដី​ឆ្មើងឆ្មៃ

ជា​ការ​ខ្វះ​ខាត ឬ​អវត្ដមាន​ខាង​ចិត្ត​សុភាព​រាបសា ឬ​ខាង​ចិត្ត​ទន់ភ្លន់។ សេចក្ដី​ឆ្មើងឆ្មៃ​ញែក​មនុស្ស​ចេញ​ឲ្យ​ទាស់​នឹង​អ្នក​ដទៃ ហើយ​នឹង​ព្រះ។ មនុស្ស​ឆ្មើងឆ្មៃ​លើក​ខ្លួន​លើ​អស់​អ្នក​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​ដើរ​តាម​ចំណង់​ចិត្ត​របស់​ខ្លួន ជាជាង​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ។ ជា​ទូ​ទៅ ការ​បញ្ឆោត ការ​ច្រណែន ការ​ធ្វើ​ចិត្ត​រឹងរូស និង​ការ​អួត​ក្រអឺត ក៏​ជា​ភាព​នៃ​មនុស្ស​ឆ្មើងឆ្មៃ។