ព្រះយេហូវ៉ា
ជាសេចក្ដីសញ្ញា ឬព្រះនាមត្រឹមត្រូវរបស់ព្រះនៃអ៊ីស្រាអែល។ គឺជាសញ្ញា « យើងជាព្រះដ៏នៅអស់កល្បជានិច្ច » (និក្ខ. ៣:១៤; យ៉ូហាន ៨:៥៨)។ ព្រះយេហូវ៉ា ជាព្រះយេស៊ូវគ្រីស្ទមុនផែនដី ហើយបានយាងមកផែនដី ជាបុត្ររបស់នាងម៉ារា (ម៉ូសាយ ៣:៨; ១៥:១; ៣ នីហ្វៃ ១៥:១–៥)។
ព្រះយេហូវ៉ា ជាព្រះគ្រីស្ទ
ព្រះយេហូវ៉ាគឺជាព្រះនាមដែលបានស្គាល់ដោយពួកព្យាការីពីបុរាណ (និក្ខ. ៦:៣; អ័ប្រា. ១:១៦)។ សាវកប៉ុលបានបង្រៀនថា ព្រះគ្រីស្ទ គឺជាព្រះយេហូវ៉ានៅក្នុងព្រះគម្ពីរសញ្ញាចាស់ (និក្ខ. ១៧:៦; ១ កូរិន. ១០:១–៤)។ បងប្រុសរបស់យ៉ារេឌនៅក្នុងព្រះគម្ពីរមរមនបានឃើញព្រះគ្រីស្ទមុនផែនដី ហើយបានថ្វាយបង្គំទ្រង់ (អេធើរ ៣:១៣–១៥)។ មរ៉ូណៃក៏បានហៅព្រះគ្រីស្ទថា ព្រះយេហូវ៉ា (មរ៉ូណៃ ១០:៣៤)។ នៅព្រះវិហារខឺតឡង់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានឃើញព្រះយេហូវ៉ា ដែលមានព្រះជន្មរស់ឡើងវិញ (គ. និង ស. ១១០:៣–៤)។