ពួកចៅហ្វាយ, គម្ពីរ
ជាគម្ពីរមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ គម្ពីរពួកចៅហ្វាយទាក់ទងទៅនឹងពួកសាសន៍អ៊ីស្រាអែល ចាប់តាំងពីមរណភាពនៃយ៉ូស្វេ រហូតទៅដល់កំណើតនៃសាំយូអែល។
ជំពូកទី ១–៣ ជាអារម្ភកថាចំពោះគម្ពីរចៅហ្វាយទាំងមូល។ ជំពូកទាំងនេះពន្យល់ប្រាប់ថា ពីព្រោះពួកសាសន៍អ៊ីស្រាអែលមិនបានបណ្ដេញពួកខ្លាំងសត្រូវរបស់គេចេញ (ពួកចៅ. ១:១៦–៣៥), នោះពួកសាសន៍អ៊ីស្រាអែលត្រូវរងគ្រោះ — បាត់បង់សេចក្ដីជំនឿ ហើយរៀបការជាមួយនឹងពួកអ្នកដែលមិនជឿ និងការថ្វាយបង្គំរូបព្រះ។ ជំពូកទី ៣–៥ រៀបរាប់អំពីការពិសោធន៍របស់ដេបូរ៉ា និងបារ៉ាក ជាអ្នកដែលបានរំដោះសាសន៍អ៊ីស្រាអែលពីពួកសាសន៍កាណាន។ ជំពូកទី ៦–៨ ជាការពិសោធន៍ដ៏ផ្ដល់នូវសេចក្ដីជំនឿដល់គេឌាន ជាអ្នកដែលព្រះអម្ចាស់ទ្រង់បានប្រទានពរឲ្យទៅរំដោះសាសន៍អ៊ីស្រាអែលពីពួកសាសន៍ម៉ាឌាន។ នៅជំពូកទី ៩–១២ មានមនុស្សផ្សេងៗជាច្រើនបានធ្វើជាចៅហ្វាយនៅស្រុកអ៊ីស្រាអែល ភាគច្រើននៅក្នុងសេចក្ដីក្បត់សាសនា និងនៅក្រោមការសង្កត់សង្កិន។ ជំពូកទី ១៣–១៦ ប្រាប់អំពីការចម្រើន និងការរលំនៃចៅហ្វាយចុងក្រោយបង្អស់ គឺសាំសុន។ ជំពូកចុងក្រោយបង្អស់ គឺជំពូកទី ១៧–២១ អាចចាត់ទុកថាជាឧបសម្ព័ន្ធ ដែលបើកសម្ដែងប្រាប់អំពីជម្រៅនៃអំពើបាបរបស់ពួកអ៊ីស្រាអែល។