ជំនួយ​ការសិក្សា
ណាថាណែល


ណាថាណែល

ជា​សាវក​ម្នាក់​របស់​ព្រះ​គ្រីស្ទ ហើយ​ជា​មិត្ត​របស់​ភីលីព​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី (យ៉ូហាន ១:៤៥–៥១)។ លោក​មក​ពី​ភូមិ​កាណា ស្រុក​កាលីឡេ (យ៉ូហាន ២១:២)។ ព្រះ​គ្រីស្ទ​ទ្រង់​មាន​បន្ទូល​ថា ណាថាណែល ជា​សាសន៍​អ៊ីស្រាអែល​ម្នាក់ ដែល​ឥត​មាន​ចិត្ត​ឧបាយ (យ៉ូហាន ១:៤៧)។ ជា​ទូ​ទៅ​មនុស្ស​បាន​សន្និដ្ឋាន​ថា លោក និង​បារថូល៉ូមេ ជា​មនុស្ស​តែ​មួយ (ម៉ាថាយ ១០:៣; ម៉ាកុស ៣:១៨; លូកា ៦:១៤; យ៉ូហាន ១:៤៣–៤៥)។