អោមណៃ
ជាអ្នកកត់បញ្ជីសាសន៍នីហ្វៃម្នាក់ នៅក្នុងព្រះគម្ពីរមរមនដែលបានសរសេរប្រមាណជានៅឆ្នាំ ៣៦១ ម.គ.ស. (យ៉ារ៉ុម ១:១៥; អោមណៃ ១:១–៣)។
គម្ពីរអោមណៃ
ជាគម្ពីរដែលបានបកប្រែចេញពីផ្ទាំងនីហ្វៃតូចនៅក្នុងព្រះគម្ពីរមរមន។ គម្ពីរនេះមានតែមួយជំពូកគត់ ដែលមាននូវដំណើររឿងអំពីសង្គ្រាមទាំងប៉ុន្មាននៅក្នុងចំណោមពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន។ អោមណៃបានសរសេរតែបីខគត់ដំបូងក្នុងគម្ពីរនេះ។ បន្ទាប់មក ផ្ទាំងទាំងឡាយក៏បានប្រគល់បន្តគ្នាទៅ អ័ម៉ារ៉ុន កេមីស អ័ប៊ីណាដុមហើយទីបំផុត គឺអាម៉ាលេកៃ។ អាម៉ាលេកៃបានប្រគល់ផ្ទាំងទាំងប៉ុន្មានទៅស្ដេចបេនយ៉ាមីន ជាស្ដេចក្រុងសារ៉ាហិមឡា។