សាឌូស៊ី, ពួក
ជាបក្ស ឬក្រុមតូចមួយ តែមានអំណាចខាងការត្រួតត្រា នៅក្នុងចំណោមពួកសាសន៍យូដា។ តាមមើលទៅ ពួកគេត្រូវបានគេឯងស្គាល់ជាច្រើនមកពីជំនឿដ៏តឹងរឹងរបស់គេក្នុងការកាន់តាមតួអក្សរនៃក្រឹត្យវិន័យលោកម៉ូសេ និងការបដិសេធចំពោះវិញ្ញាណពិត និងពួកទេវតា និងអំពីលទ្ធិនៃដំណើររស់ឡើងវិញ និងជីវិតដ៏នៅអស់កល្បជានិច្ច (ម៉ាកុស ១២:១៨–២៧; កិច្ចការ ៤:១–៣; ២៣:៧–៨)។