ជំនួយ​ការសិក្សា
អែសរ៉ា


អែសរ៉ា

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺជា​សង្ឃ ហើយ​ជា​អាចារ្យ ដែល​បាន​នាំ​ពួក​សាសន៍​យូដា​ខ្លះ​ទៅ​ក្រុង​យេរូសាឡិម​ពី​ការ​ជាប់​ឃុំឃាំង ដោយ​ពួក​បាប៊ីឡូន (អែសរ៉ា ៧–១០; នេហេ. ៨, ១២)។ នៅ​ឆ្នាំ ៤៥៨ ម.គ.ស. នោះ​លោក​បាន​ទទួល​ការ​អនុញ្ញាត​ពី អើ​ថា​ស៊ើកសេស ជា​ស្ដេច​ស្រុក​ពើស៊ី ដើម្បី​នាំ​ពួក​សាសន៍​យូដា​ដែល​និរទេស​ណា ដែល​ចង់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ (អែសរ៉ា ៧:១២–២៦)។

សម័យ​មុន​អែសរ៉ា នោះ​ពួក​សង្ឃ​មាន​អំណាច​ស្ទើរតែ​ទាំង​ស្រុង ក្នុង​ការ​អាន​ក្បួន​គម្ពីរ ដែល​បាន​កត់​ទុក ដែល​ហៅ « ក្រឹត្យ​វិន័យ »។ អែសរ៉ា​បាន​ជួយ​ធ្វើ​ឲ្យ​មាន​គម្ពីរ​ដល់​ពួក​សាសន៍​យូដា​រាល់​គ្នា។ ការ​បើក​អាន « គម្ពីរ​ក្រឹត្យ​វិន័យ » បាន​ត្រឡប់​ទៅ​ជា​បណ្ដូល​នៃ​ជី​វីត​ជាតិ​យូដា។ មើល​ទៅ​ការ​បង្រៀន​ដ៏​សំខាន់​បំផុត​របស់​អែសរ៉ា គឺ​មក​ពី​គំរូ​អំពី​ការ​រៀបចំ​ចិត្ត ដើម្បី​ស្វែងរក​ក្រឹត្យ​វិន័យ​នៃ​ព្រះ​អម្ចាស់ ដើម្បី​គោរព​តាម ហើយ​ដើម្បី​បង្រៀន​ដល់​អ្នក​ឯ​ទៀត (អែសរ៉ា ៧:១០)។

គម្ពីរ​អែសរ៉ា 

ជំពូក​ទី ១–៦ អធិប្បាយ ប្រាប់​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ពី ៦០ ទៅ ៨០ ឆ្នាំ​មុន​អែសរ៉ា​បាន​មក​នៅ​ក្រុង​យេរូសាឡិម — ក្រឹត្យ​នៃ​ស្ដេច​ស៊ីរូស​នៅ​ឆ្នាំ ៥៣៧ ម.គ.ស. និង​ការ​វិល​មក​វិញ​នៃ​ពួក​សាសន៍​យូដា​នៅ​ក្រោម​សូរ៉ូបាបិល។ ជំពូក​ទី ៧–១០ បង្ហាញ​ប្រាប់​អំពី​របៀប​អែសរ៉ា​ទៅ​ក្រុង​យេរូសាឡិម។ លោក​ព្រម​ទាំង​ពួក​ក្រុម​លោក បាន​តម​អាហារ ហើយ​អធិស្ឋាន សូម​សេចក្ដី​ការពារ។ នៅ​ក្រុង​យេរូសាឡិម ពួក​គេ​បាន​ឃើញ​ប្រជាជន​យូដា​ជា​ច្រើន ដែល​បាន​ទៅ​ក្រុង​យេរូសាឡិម​ពេល​មុនៗ នៅ​ក្រោម​សូរ៉ូបាបិល ហើយ​បាន​រៀបការ​ជាមួយ​ពួក​ស្ត្រី​ក្រៅ​សេចក្ដី​សញ្ញា ហើយ​ដោយ​ហេតុ​នេះ​ហើយ ទើប​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក​គ្រោក។ អែសរ៉ា​បាន​អធិស្ឋាន​ឲ្យ​គេ ហើយ​បាន​ដាក់​គេ​នៅ​ក្រោម​សេចក្ដី​សញ្ញា​ដើម្បី​ឲ្យ​លែងលះ​ប្រពន្ធ​ទាំង​នោះ​ចេញ។ ប្រវត្តិ​របស់​អែសរ៉ា​បន្ទាប់​មក មាន​នៅ​ក្នុង​គម្ពីរ​នេហេមា។