ជំនួយ​ការសិក្សា
ម៉ាន៉ា


ម៉ាន៉ា

ជា​អាហារ​ល្អិតៗ ដែល​មាន​រសជាតិ​ដូច​នំ​ធ្វើ​ពី​ទឹកឃ្មុំ (និក្ខ. ១៦:១៤–៣១) ឬ​ធ្វើ​ពី​ប្រេង​ថ្មី (ជនគ. ១១:៨)។ ព្រះ​អម្ចាស់ ទ្រង់​បាន​ប្រទាន​នំ​នោះ​ដើម្បី​ចិញ្ចឹម​ពួក​កូន​ចៅ​អ៊ីស្រាអែល កាល​ពួក​គេ​នៅ​ក្នុង​ទី​រហោស្ថាន​អស់​រយៈ ៤០ ឆ្នាំ (និក្ខ. ១៦:៤–៥, ១៤–៣០, ៣៥; យ៉ូស្វេ ៥:១២; ១ នីហ្វៃ ១៧:២៨)។

ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ហៅ​នំ​នោះ​ថា ម៉ាន៉ា (ឬ ម៉ាន-ហ៊ូ ជា​ពាក្យ​ហេព្រើរ) — ដែល​មាន​ន័យ​ថា « នេះ​ជា​អ្វី »? — ពី​ព្រោះ​ពួក​គេ​មិន​ស្គាល់​ជា​នំ​អ្វី​ទេ (និក្ខ. ១៦:១៥)។ ក៏​បាន​ហៅថា​ជា « អាហារ​ទេវតា » និង « នំប៉័ង​ពី​ស្ថាន​សួគ៌ » (ទំនុក. ៧៨:២៤–២៥; យ៉ូហាន ៦:៣១)។ គឺជា​និមិត្តរូប​សម្រាប់​ព្រះ​គ្រីស្ទ ដែល​ទ្រង់​នឹង​ទៅ​ជា​នំប៉័ង​ជីវិត (យ៉ូហាន ៦:៣១–៣៥)។