សាលានៃពួកព្យាការី
នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ (សហរដ្ឋ) នៅរដូវរងាក្នុងឆ្នាំ ១៨៣២–១៨៣៣ នោះព្រះអម្ចាស់ទ្រង់បានបញ្ជាយ៉ូសែប ស៊្មីធឲ្យរៀបចំធ្វើសាលាមួយ ប្រយោជន៍នឹងបង្ហាត់ពួកបងប្អូនប្រុសៗ អំពីអ្វីៗទាំងអស់ ដែលទាក់ទងទៅនឹងដំណឹងល្អ និងនគរព្រះ។ ចេញពីសាលានេះ មានពួកអ្នកដឹកនាំដំបូងជាច្រើននៃសាសនាចក្រ។ សាលាមួយទៀតនៃពួកព្យាការី ឬនៃពួកអែលឌើរ នោះបានចាត់ចែង ដោយប៉ាលី ភី ប្រាត្ត នៅស្រុកចាកសុន រដ្ឋមិសសួរី (គ. និង ស. ៩៧:១–៦)។ មានសាលាប្រហែលគ្នានឹងសាលាទាំងនេះ បានបើកក្រោយពីពួកបរិសុទ្ធបានផ្លាស់ទីលំនៅទៅភូមិភាគខាងលិច ប៉ុន្តែមិនយូរប៉ុន្មាន សាលាទាំងនោះក៏បិទទ្វារចោលទៅ។ សព្វថ្ងៃនេះ ការបង្រៀនដំណឹងល្អ គឺធ្វើនៅឯផ្ទះ នៅឯក្រុមទាំងឡាយនៃបព្វជិតភាព និងនៅឯអង្គការផ្សេងៗទៀត និងតាមរយៈសាលាទាំងឡាយ និងសិក្ខាសាលា និងថ្នាក់ទាំងឡាយនៃវិជ្ជាស្ថាន នៅក្នុងសាសនាចក្រ។