ទីបន្ទាល់ សូមមើលផងធ្វើបន្ទាល់ព្រះវិញ្ញាណបរិសុទ្ធសាក្សី ជាតម្រិះ និងសាក្សីខាងវិញ្ញាណ ដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឲ្យ។ ទីបន្ទាល់ក៏អាចទៅជាសេចក្ដីថ្លែងជាផ្លូវការ ឬតាមច្បាប់ ដែលជនណាម្នាក់យល់ថា ជាសេចក្ដីពិត (គ. និង ស. ១០២:២៦)។ ខ្ញុំដឹងថា អ្នកដែលលោះខ្ញុំ ទ្រង់មានព្រះជន្មរស់នៅយ៉ូប ១៩:២៥–២៦ មិនត្រូវឲ្យអ្នកមានសេចក្ដីខ្មាសចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើងឡើយ២ ធីម៉ូ. ១:៨ ការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្ដីទំនាយវិវរ. ១៩:១០ ចូរឈរជាសាក្សីដល់ព្រះនៅគ្រប់ពេលវេលាម៉ូសាយ ១៨:៩ ពុំមានផ្លូវណាមួយ ដើម្បីទាមទារយកមនុស្សមកវិញទេ ក្រៅពីការធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ទាស់នឹងពួកគេប៉ុណ្ណោះអាលម៉ា ៤:១៩–២០ ខ្ញុំមាននូវគ្រប់អ្វីៗទាំងអស់ ដែលជាទីបន្ទាល់ថា ការណ៍ទាំងនេះពិតអាលម៉ា ៣០:៤១–៤៤ អ្នករាល់គ្នាពុំទទួលសាក្សីឡើយ រហូតដល់ពេលក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិនអេធើរ ១២:៦ តើយើងពុំបាននិយាយដោយភាពសុខសាន្តដល់គំនិតរបស់អ្នកទេឬអី? តើអ្នកអាចមានសាក្សីឯណាដែលអស្ចារ្យជាងសាក្សីមកពីព្រះ?គ. និង ស. ៦:២២–២៣ ហើយឥឡូវនេះ បន្ទាប់ពីទីបន្ទាល់ជាច្រើនដែលបានថ្លែងអំពីទ្រង់ នេះគឺជាទីបន្ទាល់ដែលយើងខ្ញុំសូមថ្លែងអំពីទ្រង់គ. និង ស. ៧៦:២២–២៤ យើងចាត់ឲ្យអ្នកទៅធ្វើបន្ទាល់ ហើយព្រមានប្រជាជនគ. និង ស. ៨៨:៨១–៨២ ឥឡូវនេះ ពួកអ្នកដែលធ្វើទីបន្ទាល់បានស្លាប់ទៅហើយ ហើយទីបន្ទាល់របស់ពួកគេ នៅតែមានឥទ្ធិពលគ. និង ស. ១៣៥:៤–៥ ហេណុកបានឃើញពួកទេវតាកំពុងតែធ្វើទីបន្ទាល់ពីព្រះវរបិតា និងព្រះរាជបុត្រាម៉ូសេ ៧:២៧ ទោះជាខ្ញុំត្រូវគេស្អប់ ហើយបៀតបៀន មកពីថាខ្ញុំបានឃើញការនិមិត្តក្ដី គង់តែការណ៍នោះពិតយ.ស.—ប្រវត្តិ ១:២៤–២៥