ជំនួយ​ការសិក្សា
អូបាឌា


អូបាឌា

ជា​ព្យាការី​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​ទាយ​ទុកជាមុន អំពី​ការ​ធ្លាក់​វេទនា​នៃ​ស្រុក​អេ​ដុំ​ម។ លោក​ប្រហែលជា​បាន​ព្យាករ​នៅ​សម័យ​រាជ្យ​យ៉ូរ៉ាម (ឆ្នាំ ៨៤៣–៨៤៤ ម.គ.ស.) ឬ​នៅ​សម័យកាល​លុកលុយ​យក​ស្រុក​ដោយ​ពួក​សាសន៍​បាប៊ីឡូន នៅ​ឆ្នាំ ៥៨៦ ម.គ.ស.។

គម្ពីរ​អូបាឌា 

ជា​គម្ពីរ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ គឺ​មាន​ជំពូក​តែមួយ​គត់។ នៅ​ក្នុង​គម្ពីរ​នេះ អូបាឌា​បាន​សរសេរ​អំពី​ការ​រលំ​នៃ​សាសន៍​អេដំម ហើយ​បាន​ព្យាករ​ថា ពួក​អ្នក​សង្គ្រោះ​នឹង​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។