ពួកបរិសុទ្ធ, អ្នកបរិសុទ្ធ សូមមើលផងគ្រីស្ទាន, ពួកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាសមាជិកដ៏ស្មោះត្រង់ម្នាក់ក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ។ ចូរប្រមូលពួកអ្នកបរិសុទ្ធរបស់អញ ឲ្យមកឯអញទំនុក. ៥០:៥ សុលគាត់បានធ្វើអំពើអាក្រក់ដល់ពួកបរិសុទ្ធនៅក្រុងយេរូសាឡិមកិច្ចការ ៩:១–២១ ពេត្រុសក៏ចុះទៅឯពួកបរិសុទ្ធ នៅភូមិលីដាដែរកិច្ចការ ៩:៣២ សូមឲ្យអ្នកដែលបានហៅមកធ្វើជាពួកបរិសុទ្ធនៅក្រុងរ៉ូម បានប្រកបដោយនូវព្រះគុណ និងសេចក្ដីសុខសាន្តចុះរ៉ូម ១:៧ អ្នករាល់គ្នាជាជាតិតែមួយនឹងពួកបរិសុទ្ធអេភេ. ២:១៩–២១ ខ្ញុំបានឃើញសាសនាចក្រនៃកូនចៀម គឺជាពួកបរិសុទ្ធនៃព្រះ១ នីហ្វៃ ១៤:១២ មនុស្សខាងសាច់ឈាមជាសត្រូវដល់ព្រះ លើកលែងតែអ្នកនោះក្លាយទៅជាអ្នកបរិសុទ្ធ ដោយសារដង្វាយធួននៃព្រះគ្រីស្ទម៉ូសាយ ៣:១៩ យើង ដែលជាព្រះអម្ចាស់បានប្រទានពរដល់ដី សម្រាប់ជាការប្រើប្រាស់ដល់ពួកបរិសុទ្ធរបស់យើងគ. និង ស. ៦១:១៧ សាតាំងបានធ្វើសង្គ្រាមជាមួយនឹងពួកបរិសុទ្ធនៃព្រះគ. និង ស. ៧៦:២៨–២៩ ចូរធ្វើការដោយមានចិត្តព្យាយាម ដើម្បីរៀបចំពួកបរិសុទ្ធសម្រាប់សេចក្ដីជំនុំជំរះ ដែលនឹងមកដល់គ. និង ស. ៨៨:៨៤–៨៥ ពួកបរិសុទ្ធគួរតែរំលែកនូវទ្រព្យរបស់ខ្លួនដល់មនុស្សទាល់ក្រ និងមនុស្សកម្សត់ទុគ៌តគ. និង ស. ១០៥:៣ តំណែងទាំងឡាយខាងលើនេះ យើងបានប្រទានសម្រាប់កិច្ចការខាងការងារបម្រើ និងការធ្វើឲ្យពួកបរិសុទ្ធរបស់យើងបានល្អឥតខ្ចោះគ. និង ស. ១២៤:១៤៣អេភេ. ៤:១២