ជំនួយ​ការសិក្សា
កាឡាទី, សំបុត្រ​ដល់​ពួក


កាឡាទី, សំបុត្រ​ដល់​ពួក

ជា​គម្ពីរ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ មុនដំបូង គឺជា​សំបុត្រ​មួយ​ច្បាប់​ដែល​សាវក​ប៉ុល​បាន​សរសេរ​ទៅ​ពួក​បរិសុទ្ធ នៅ​ស្រុក​កាឡាទី។ សេចក្ដី​នៃ​សំបុត្រ​នេះ គឺថា​សេរី​ភាព​ដ៏​ពិត​អាច​រក​បាន ដោយ​សារ​ការ​រស់​តាម​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​តែប៉ុណ្ណោះ។ បើ​សិន​ជា​ពួក​បរិសុទ្ធ​ទទួល​យក​ការ​បង្រៀន​ទាំង​ឡាយ​នៃ​ពួក​គ្រីស្ទាន​សាសន៍​យូដា ដែល​ចេះតែ​គោរព​តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ នោះ​ពួក​គេ​នឹង​ដាក់​កម្រិត ឬ​កម្ចាត់​សេរី​ភាព​ដែល​ពួក​គេ​រក​បាន​ក្នុង​ព្រះ​គ្រីស្ទ​ចោល។ នៅ​ក្នុង​សំបុត្រ ប៉ុល​បាន​តាំង​តំណែង​របស់​លោក​ជា​សាវក បាន​ពន្យល់​ប្រាប់​អំពី​គោល​លទ្ធិ​នៃ​សេចក្ដី​សុចរិត ដោយ​សេចក្ដី​ជំនឿ ហើយ​បាន​បញ្ជាក់​នូវ​តម្លៃ​នៃ​សាសនា​ខាង​វិញ្ញាណ។

នៅ​ជំពូក​ទី ១ និង​ទី ២ ប៉ុល​បាន​ថ្លែង​ពី​ការ​ស្តា​យ​ចំពោះ​ដំណឹង​ដែល​លោក​បាន​ទទួល​អំពី​សេចក្ដី​ក្បត់​សាសនា​នៅ​ក្នុង​ចំណោម​ពួក​កាឡាទី ហើយ​បាន​បញ្ជាក់​ប្រាប់​ពី​តំណែង​របស់​លោក​នៅ​ក្នុង​ចំណោម​ពួក​សាវក។ ជំពូក​ទី ៣ និង​ទី ៤ ពិគ្រោះ​អំពី​គោល​លទ្ធិ​នៃ​សេចក្ដី​ជំនឿ និង​កិច្ចការ​ទាំង​ឡាយ។ ជំពូក​ទី ៥ និង​ទី ៦ មាន​ការ​បង្រៀន​អំពី​ផល​ប្រយោជន៍​ទូ​ទៅ អំពី​គោល​លទ្ធិ​នៃ​សេចក្ដី​ជំនឿ។