ស្អាត និងឥតស្អាត
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះអម្ចាស់ទ្រង់បង្ហាញដល់ម៉ូសេ និងពួកសាសន៍អ៊ីស្រាអែលពីបុរាណថា មានអាហារខ្លះដែលចាត់ទុកថាស្អាត ឬម្យ៉ាងទៀត គួរសមឲ្យបរិភោគ។ ការវែកញែកដែលពួកសាសន៍អ៊ីស្រាអែលបានធ្វើរវាងអាហារស្អាត និងឥតស្អាត នោះមានផលដ៏ធំចំពោះសាសនា និងជីវិតក្នុងសង្គមរបស់ពួកគេ។ មានសត្វ សត្វស្លាប និងត្រីខ្លះ ដែលរាប់ទុកថាស្អាត ហើយគួរបរិភោគបាន ឯសត្វឯទៀតដែលឥតស្អាត នោះត្រូវហាមមិនឲ្យបរិភោគឡើយ (លេវី. ១១; ចោទិ. ១៤:៣–២០)។ មនុស្សខ្លះដែលមានជំងឺក៏រាប់ថាឥតស្អាតដែរ។
និយាយតាមខាងវិញ្ញាណវិញ ដើម្បីឲ្យបានស្អាត គឺឲ្យផុតពីអំពើបាប និងការប្រាថ្នាខាងអំពើបាប។ បើតាមន័យនេះ ពាក្យថាស្អាតត្រូវបានយកមកប្រើសម្រាប់ពណ៌នាប្រាប់ពីមនុស្សណាមានគុណសម្បត្តិ ហើយមានចិត្តបរិសុទ្ធ (ទំនុក. ២៤:៤)។ រាស្ត្រក្នុងសេចក្ដីសញ្ញារបស់ព្រះ តែងតែមានសេចក្ដីបង្គាប់ដ៏វិសេសរហូត ដើម្បីឲ្យបានស្អាត (៣ នីហ្វៃ ២០:៤១; គ. និង ស. ៣៨:៤២; ១៣៣:៥)។