អ្នកមើលឆុត
ជាអ្នកដែលមានសិទ្ធិអំណាចពីព្រះ ដើម្បីមើលឃើញនូវអ្វីៗ ដែលព្រះទ្រង់បានលាក់ពីពិភពលោកដោយភ្នែកខាងវិញ្ញាណ (ម៉ូសេ ៦:៣៥–៣៨)។ អ្នកនោះ គឺជាអ្នកទទួលវិវរណៈ ហើយជាព្យាការី (ម៉ូសាយ ៨:១៣–១៦)។ នៅក្នុងព្រះគម្ពីរមរមន អាំម៉ូនបានបង្រៀនថា មានតែអ្នកមើលឆុតតែមួយគត់ ដែលអាចប្រើវត្ថុបកប្រែដ៏វិសេសនោះបាន ឬក៏យូរីម និងធូមីម (ម៉ូសាយ ៨:១៣; ២៨:១៦)។ អ្នកមើលឆុតដឹងនូវការណ៍ដែលកន្លងផុតមកហើយ បច្ចុប្បន្ននេះ និងអានាគតកាល។ កាលពីបុរាណ គេតែងតែហៅ ព្យាការីថា អ្នកមើលឆុត (១ សាំយូ. ៩:៩; ២ សាំយូ. ២៤:១១)។
យ៉ូសែប ស៊្មីធ គឺជាអ្នកមើលឆុតដ៏មហិមាម្នាក់នៅថ្ងៃចុងក្រោយ (គ. និង ស. ២១:១; ១៣៥:៣)។ ថែមទៅទៀត គណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួក១២ នាក់ គឺត្រូវបានគាំទ្រឲ្យធ្វើជាពួកព្យាការី ជាពួកអ្នកមើលឆុត និងជាពួកអ្នកទទួលវិវរណៈ។