ពិធីបរិសុទ្ធទាំងឡាយ
ជាពិធី និងបុណ្យដ៏ពិសិដ្ឋទាំងឡាយ។ ពិធីបរិសុទ្ធទាំងឡាយមាននូវកិច្ចការទាំងឡាយដែលមានន័យខាងវិញ្ញាណ។ ពិធីបរិសុទ្ធទាំងឡាយក៏អាចមានន័យដល់ក្រឹត្យវិន័យ និងក្រឹត្យក្រមទាំងឡាយរបស់ព្រះដែរ។
ពិធីបរិសុទ្ធទាំងឡាយនៅក្នុងសាសនាចក្រ មានរួមទាំងការប្រសិទ្ធិពរដល់មនុស្សឈឺ (យ៉ាកុប (ព.ស.ថ.) ៥:១៤–១៥), ការប្រសិទ្ធិពរបុណ្យសាក្រាម៉ង់ (គ. និង ស. ២០:៧៧, ៧៩), បុណ្យជ្រមុជទឹកដោយការពន្លិច (ម៉ាថាយ ៣:១៦; គ. និង ស. ២០:៧២–៧៤), ការប្រទានពរ ដល់ពួកកូនក្មេង (គ. និង ស. ២០:៧០), ការប្រទានព្រះវិញ្ញាណបរិសុទ្ធ (គ. និង ស. ២០:៦៨; ៣៣:១៥), ការប្រគល់ឲ្យបព្វជិតភាព (គ. និង ស. ៨៤:៦–១៦; ១០៧:៤១–៥២) ពិធីបរិសុទ្ធទាំងឡាយនៅក្នុងព្រះវិហារ (គ. និង ស. ១២៤:៣៩), និងអាពាហ៍ពិពាហ៍នៅក្នុងសេចក្ដីសញ្ញាថ្មី ហើយអស់កល្បជានិច្ច (គ. និង ស. ១៣២:១៩–២០)។
ពិធីបរិសុទ្ធជំនួស
ជាពិធីបរិសុទ្ធខាងសាសនា ដែលមនុស្សរស់ធ្វើជំនួសជនដែលបានស្លាប់ទៅហើយ។ ពិធីបរិសុទ្ធទាំងនេះមានប្រយោជន៍នៅពេលពួកអ្នកដែលគេបានធ្វើពិធីបរិសុទ្ធឲ្យទទួលការទាំងនេះ កាន់តាមសេចក្ដីសញ្ញាដែលទាក់ទងទៅនឹងការទាំងនេះ ហើយបានបិទភ្ជាប់ដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា។ សព្វថ្ងៃនេះ ពិធីបរិសុទ្ធបែបនេះធ្វើនៅក្នុងព្រះវិហារ។