ដូចដែលប្រើនៅក្នុងគម្ពីរ ពួកសាសន៍ដទៃ មានន័យច្រើនយ៉ាង។ ជួនកាល មានន័យថា មនុស្សក្រៅពីពូជអ៊ីស្រាអែល ជួនកាល ជាមនុស្សក្រៅពីពូជយូដា ហើយជួនកាល ជាពួកសាសន៍ដែលឥតមានដំណឹងល្អ ទោះជាមានមនុស្សខ្លះអាចមានឈាមអ៊ីស្រាអែល នៅក្នុងចំណោមប្រជាជនក៏ដោយ។ ពាក្យប្រើខាងក្រោយនេះ ជាពិសេស ជាលក្ខណៈអំពីពាក្យដែលប្រើនៅក្នុងព្រះគម្ពីរមរមន និងគោលលទ្ធិ និងសេចក្ដីសញ្ញា។