ជំនួយ​ការសិក្សា
ហូសេ


ហូសេ

ជា​ព្យាការី​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​ព្យាករ​នៅ​នគរ​អ៊ីស្រាអែល​ខាង​ជើង នៅ​ចុង​រាជ្យ​នៃ​ស្ដេច​យេរ៉ូបោម​ទី​ពីរ។ លោក​បាន​រស់នៅ​សម័យ​ប្រទេស​ចុះ​អន់ថយ និង​ហិនហោច មក​ពី​អំពើ​បាប​នៃ​សាសន៍​អ៊ីស្រាអែល។

គម្ពីរ​ហូសេ 

ផ្ទៃ​រឿង​ដ៏​សំខាន់​នៅ​ក្នុង​គម្ពីរ គឺ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​រាស្ត្រ​ទ្រង់។ ការ​វាយ​ផ្ចាល​ទាំង​អស់​របស់​ទ្រង់ គឺ​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ការ​សាង​អ៊ីស្រាអែល​ឡើង​វិញ​នឹង​កើត​ឡើង ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ (ហូសេ ២:១៩; ១៤:៤)។ ផ្ទុយ​ទៅ​វិញ ហូសេ​បង្ហាញ​ការ​ក្បត់ និង​ការ​មិន​ស្មោះត្រង់​របស់​សាសន៍​អ៊ីស្រាអែល។ ក៏​ប៉ុន្តែ​ព្រះ​ទ្រង់ នៅ​តែ​ទន្ទឹង​ដល់​ការ​ប្រោស​លោះ​នៃ​អ៊ីស្រាអែល​ចុង​ក្រោយ​បង្អស់ (ហូសេ ១១:១២–១៤:៩)។