ទុក្ករបុគ្គល, ទុក្ករកម្ម ជាមនុស្សដែលប្ដូរជីវិតខ្លួនជាជាងចោលព្រះគ្រីស្ទ ដំណឹងល្អ ឬក៏ជំនឿ ឬគោលការណ៍ដ៏សុចរិតរបស់ខ្លួន។ អស់ទាំងឈាមរបស់មនុស្សសុចរិតពីអេបិល រហូតដល់សាការី នឹងធ្វើទីបន្ទាល់ទាស់នឹងពួកមនុស្សទុច្ចរិតម៉ាថាយ ២៣:៣៥លូកា ១១:៥០ អ្នកណាដែលបាត់ជីវិត ដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ នោះនឹងបានជីវិតវិញម៉ាកុស ៨:៣៥គ. និង ស. ៩៨:១៣ គេចោលស្ទេផាននឹងថ្មកិច្ចការ ៧:៥៩កិច្ចការ ២២:២០ កាលណាមានសំបុត្រសញ្ញា នោះត្រូវតែមានការស្លាប់ដល់ម្ចាស់សំបុត្រហេព្រើរ ៩:១៦–១៧ អ័ប៊ីណាដៃក៏ដួលចុះ ដោយរងទុក្ខដល់ស្លាប់ដោយភ្លើងម៉ូសាយ ១៧:២០ ពួកសាសន៍ អាំម៉ូណៃហា ដែលបានប្រែចិត្តជឿ ត្រូវបានបោះចោលទៅក្នុងភ្លើងអាលម៉ា ១៤:៨–១១ មនុស្សជាច្រើនត្រូវគេប្រហារ ពីព្រោះគេ បានធ្វើបន្ទាល់ចំពោះការណ៍ទាំងនេះ៣ នីហ្វៃ ១០:១៥ អស់អ្នកណាដែលប្ដូរជីវិតរបស់ខ្លួន ដើម្បីគតិរបស់យើង នោះនឹងរកឃើញជីវិតដ៏នៅអស់កល្បជានិច្ចគ. និង ស. ៩៨:១៣–១៤ យ៉ូសែប ស៊្មីធ និង ហៃរុម ស៊្មីធ គឺជាទុក្ខរបុគ្គលចំពោះការសាងឡើងវិញនៃដំណឹងល្អគ. និង ស. ១៣៥ យ៉ូសែប ស៊្មីធបានបិទទីបន្ទាល់របស់លោក ដោយលោហិតរបស់លោកគ. និង ស. ១៣៦:៣៩