ជំនួយ​ការសិក្សា
អំពើ​កំផិត


អំពើ​កំផិត

ជា​ការ​សេពគប់​ខាង​ផ្លូវ​កាមគុណ​ដែល​ខុសច្បាប់ រវាង​មនុស្ស​ប្រុស​ស្រី។ ទោះ​ជា​អំពើ​កំផិត តាម​ធម្មតា មាន​ន័យ​ដល់​ការ​រួម​សង្វាស រវាង​មនុស្ស​ដែល​រៀបការ​ហើយ ជាមួយ​នឹង​អ្នក​ផ្សេង​ទៀត​ដែល​មិនមែន​ជា​ប្ដី​ប្រពន្ធ​ខ្លួន​ក្ដី គង់តែ​នៅ​ក្នុង​គម្ពីរ​អាច​មាន​ន័យ​ដល់​មនុស្ស​ដែល​មិន​រៀបការ​ផង​ដែរ។

ជួនកាល អំពើ​កំផិត​ត្រូវ​បាន​យក​មក​ប្រើ​ជា​និមិត្តរូប​អំពី​ការ​ក្បត់​សាសនា​នៃ​សាសន៍​ណាមួយ ឬ​ក៏​ប្រជាជន​ទាំង​មូល​ណា​បែរ​ចេញ​ពី​ផ្លូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ (ជនគ. ២៥:១–៣; អេសេ. ១៦:១៥–៥៩; យេរេ. ៣:៦–១០; ហូសេ ៤)។