ដំណឹងល្អ
ជាផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ ដែលធ្វើទៅបានតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ។ ដំណឹងល្អមានរួមទាំងសេចក្ដីពិតដ៏នៅអស់កល្បជានិច្ច ឬក្រឹត្យ សេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងប៉ុន្មានដែលត្រូវការ ដើម្បីឲ្យមនុស្សលោកចូលទៅឯវត្តមានព្រះវិញ។ ព្រះទ្រង់បានសាងឡើងវិញ នូវភាពពោរពេញនៃដំណឹងល្អដល់ផែនដីនៅសតវត្សទី ១៩ ដោយព្យាការីយ៉ូសែប ស៊្មីធ។