ទំនាស់, សេចក្ដីទំនាស់ សូមមើលផងកាន់ខ្ជាប់បៀតបៀន, សេចក្ដីបៀតបៀនល្បួង, សេចក្ដីល្បួងវាយផ្ចាល, ការវាយផ្ចាល តាមរយៈសេចក្ដីទំនាស់ — ការសាកល្បង បញ្ហា និងការខ្វល់ខ្វាយ — នោះមនុស្សអាចមានការពិសោធន៍ជាច្រើន ដែលនាំទៅរកការដុះដាលខាងវិញ្ញាណ និងការចម្រើនដ៏អស់កល្បជានិច្ច ដោយសារការបែរទៅរកព្រះអម្ចាស់។ ព្រះអង្គទ្រង់ផ្ទាល់ជួយសង្គ្រោះអ្នកឲ្យរួចពីគ្រប់ទាំងសេចក្ដីទំនាស់ និងសេចក្ដីវេទនារបស់អ្នក១ សាំយូ. ១០:១៩ គេបានអំពាវនាវដល់ព្រះអម្ចាស់ ដោយសេចក្ដីវេទនារបស់គេទំនុក. ១០៧:៦, ១៣, ១៩, ២៨ ទោះបីព្រះអម្ចាស់ទ្រង់ឲ្យអ្នករាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ គង់តែពួកគ្រូរបស់អ្នកមិនត្រូវលាក់អ្នកទៀតអេសាយ ៣០:២០–២១ ជាការចាំបាច់ត្រូវតែមានការផ្ទុយចំពោះរឿងសព្វសារពើ២ នីហ្វៃ ២:១១ បើសិនជាពួកគេពុំដែលមានការល្វីងជូរចត់សោះឡើយ នោះពួកគេក៏ពុំអាចស្គាល់ការផ្អែមល្ហែមដែរគ. និង ស. ២៩:៣៩ សេចក្ដីទំនាស់ និងសេចក្ដីទុក្ខលំបាករបស់អ្នក នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេគ. និង ស. ១២១:៧–៨ គ្រប់ការណ៍ទាំងនេះនឹងផ្ដល់ការពិសោធន៍ដល់អ្នក ហើយនឹងទៅជាការល្អដល់អ្នកទៅវិញគ. និង ស. ១២២:៥–៨ ពួកគេភ្លក់នូវសេចក្ដីល្វីងជូរចត់ ប្រយោជន៍ឲ្យពួកគេអាចចេះឲ្យតម្លៃដល់របស់ល្អម៉ូសេ ៦:៥៥