ប្រោសឲ្យជា, ការប្រោសឲ្យជា សូមមើលផងចាក់ប្រេង, លាបប្រេងប្រសិទ្ធិពរដល់មនុស្សឈឺ, ការប្រសិទ្ធិពរដល់មនុស្សឈឺ គឺដើម្បីធ្វើឲ្យជា ឬសុខស្រួលវិញ ទាំងខាងរាងកាយ និងខាងវិញ្ញាណ។ បទគម្ពីរមាននូវគំរូនៃការប្រោសយ៉ាងអស្ចារ្យដោយព្រះអម្ចាស់ និងដោយពួកអ្នកបម្រើរបស់ទ្រង់។ យើងជាព្រះអម្ចាស់ ដែលបានប្រោសអ្នករាល់គ្នាឲ្យជានិក្ខ. ១៥:២៦ ណាម៉ាន់បានមុជទឹកក្នុងទន្លេយ័រដាក់ប្រាំពីរដង ហើយបានជា២ ពង្សាវ. ៥:១–១៤ យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់អេសាយ ៥៣:៥ម៉ូសាយ ១៤:៣ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាបទ្រង់ម៉ាឡាគី ៤:២ ព្រះយេស៊ូវទ្រង់ បានប្រោសជំងឺគ្រប់មុខឲ្យជាម៉ាថាយ ៤:២៣ម៉ាថាយ ៩:៣៥ ទ្រង់ក៏ប្រទានគេឲ្យមានអំណាច ដើម្បីនឹងធ្វើឲ្យជំងឺគ្រប់មុខបានជាម៉ាថាយ ១០:១ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេងលូកា ៤:១៨ ពួកគេត្រូវបានប្រោសឲ្យជា ដោយព្រះចេស្ដានៃកូនចៀមនៃព្រះ១ នីហ្វៃ ១១:៣១ បើអ្នកជឿដល់សេចក្ដីប្រោសលោះនៃព្រះគ្រីស្ទ នោះអ្នកនឹងអាចបានជាសះស្បើយអាលម៉ា ១៥:៨ ទ្រង់បានប្រោសឲ្យជាសះស្បើយគ្រប់ៗគ្នា៣ នីហ្វៃ ១៧:៩ អ្នកណាដែលមានសេចក្ដីជំនឿជឿដល់យើង ដើម្បីឲ្យបានជាស្បើយ នោះនឹងត្រូវបានជាស្បើយហើយគ. និង ស. ៤២:៤៨ ដោយនូវព្រះនាមរបស់យើង នោះពួកគេនឹងប្រោសមនុស្សឈឺឲ្យជាគ. និង ស. ៨៤:៦៨ យើងខ្ញុំជឿដល់អំណោយទានខាងការប្រោសឲ្យជាម. នៃ ស. ១:៧