នាងម៉ារា, មាតារបស់ព្រះយេស៊ូវ សូមមើលផងព្រះយេស៊ូវគ្រីស្ទយ៉ូសែប, ប្ដីរបស់នាងម៉ារា នៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជានាងព្រហ្មចារី ដែលព្រះដ៏ជាព្រះវរបិតាបានរើសឲ្យធ្វើជាមាតានៃព្រះរាជបុត្រាទ្រង់នៅក្នុងសាច់ឈាម។ បន្ទាប់ពីកំណើតព្រះយេស៊ូវ នោះនាងម៉ារាមានកូនទៀត (ម៉ាកុស ៦:៣)។ នាងត្រូវជាគូដណ្ដឹងរបស់យ៉ូសែបម៉ាថាយ ១:១៨លូកា ១:២៧ យ៉ូសែបត្រូវបានហាមមិនឲ្យលែងនាងម៉ារា ឬបណ្ដាច់នាងចេញឡើយម៉ាថាយ ១:១៨–២៥ ពួកអ្នកប្រាជ្ញបានទៅមើលនាងម៉ារាម៉ាថាយ ២:១១ នាងម៉ារា និងយ៉ូសែបបានរត់ភៀសខ្លួនទៅស្រុកអេស៊ីព្ទជាមួយនឹងកុមារយេស៊ូវម៉ាថាយ ២:១៣–១៤ បន្ទាប់ពីហេរ៉ូឌបានសុគតទៅ នោះទាំងគ្រួសារក៏ត្រឡប់មកឯភូមិណាសារ៉ែតវិញម៉ាថាយ ២:១៩–២៣ ទេវតាកាព្រីយ៉ែលបានមករកនាងលូកា ១:២៦–៣៨ នាងបានទៅលេងនឹង អេលីសាបិត ជាបងប្អូនជីដូនមួយនឹងនាងលូកា ១:៣៦, ៤០–៤៥ នាងម៉ារាបានថ្វាយទំនុកសរសើរតម្កើងដល់ព្រះអម្ចាស់លូកា ១:៤៦–៥៥ នាងម៉ារាបានទៅឯភូមិបេថ្លេហិមជាមួយនឹងយ៉ូសែបលូកា ២:៤–៥ នាងម៉ារាប្រសូតបានព្រះយេស៊ូវ ហើយផ្ដេកទ្រង់ក្នុងស្នូកលូកា ២:៧ ពួកអ្នកគង្វាលសត្វចៀមបានទៅឯភូមិបេថ្លេហិម ដើម្បីទៅមើលទារកដែលជាព្រះគ្រីស្ទលូកា ២:១៦–២០ នាងម៉ារា និងយ៉ូសែបបាននាំព្រះយេស៊ូវទៅឯព្រះវិហារបរិសុទ្ធនៅក្រុងយេរូសាឡិមលូកា ២:២១–៣៨ នាងម៉ារា និងយ៉ូសែបបាននាំព្រះយេស៊ូវទៅបុណ្យរំលងលូកា ២:៤១–៥២ នាងម៉ារាទៅការគេនៅភូមិកាណាយ៉ូហាន ២:២–៥ កាលព្រះអង្គសង្គ្រោះកំពុងនៅលើឈើឆ្កាង នោះទ្រង់បានប្រាប់ឲ្យយ៉ូហានមើលថែរក្សាមាតាទ្រង់យ៉ូហាន ១៩:២៥–២៧ នាងម៉ារាបាននៅជាមួយនឹងពួកសាវក បន្ទាប់ពីព្រះគ្រីស្ទបានលើកឡើងទៅលើស្ថានសួគ៌កិច្ចការ ១:១៤ នាងម៉ារាជានាងព្រហ្មចារីម្នាក់ ស្រស់ ហើយស្អាតបំផុត ជាងនាងព្រហ្មចារីនានាទាំងអស់១ នីហ្វៃ ១១:១៣–២០ មាតានៃព្រះគ្រីស្ទត្រូវឲ្យហៅថា នាងម៉ារាម៉ូសាយ ៣:៨ នាងម៉ារាជាស្ត្រីព្រហ្មចារី គឺជាប្រដាប់ដ៏វិសេស និងជម្រើសមួយអាលម៉ា ៧:១០