រេហូបោម
ជាបុត្ររបស់ស្ដេចសាឡូម៉ូន នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ទ្រង់បានសោយរាជ្យជំនួសបិតារបស់ទ្រង់អស់រយៈពេល ១៧ ឆ្នាំនៅក្រុងយេរូសាឡិម (១ ពង្សាវ. ១១:៤៣; ១៤:២១, ៣១)។ នៅរាជ្យរបស់រេហូបោម នគរត្រូវបែកចែកជានគរអ៊ីស្រាអែលនៅទិសខាងជើង និងជានគរយូដានៅទិសខាងត្បូង (១ ពង្សាវ. ១១:៣១–៣៦; ១២:១៩–២០)។ រេហូបោមបានគ្រប់គ្រងលើនគរយូដា។