កាត់ស្បែក, ការកាត់ស្បែក
ជាទីសម្គាល់ក្នុងសេចក្ដីសញ្ញាអ័ប្រាហាំចំពោះពួកសាសន៍អ៊ីស្រាអែលប្រុសៗ នៅគ្រាកាន់កាប់ត្រួតត្រាសម័យព្រះគម្ពីរសញ្ញាចាស់ (លោកុ. ១៧:១០–១១, ២៣–២៧; ក.យ.ស., លោកុ. ១៧:១១)។ ការកាត់ស្បែក គឺធ្វើដោយកាត់ « ស្បែកស្រោមចុងស្វាស » ពីទារក និងមនុស្សពេញវ័យប្រុសៗ។ អស់អ្នកណាដែលបានទទួលកាត់ស្បែក នោះគេមានអំណរចំពោះឯកសិទ្ធិ ហើយបានទទួលការខុសត្រូវនៃសេចក្ដីសញ្ញា។ ការកាត់ស្បែកដែលជាទីសម្គាល់អំពីសេចក្ដីសញ្ញា នោះបានឈប់ធ្វើដោយសារបេសកកម្មនៃព្រះគ្រីស្ទ (មរ៉ូណៃ ៨:៨; គ. និង ស. ៧៤:៣–៧)។