នាងអេវ៉ា
ជាស្ត្រីទីមួយ ដែលរស់នៅលើផែនដីនេះ (លោកុ. ២:២១–២៥; ៣:២០)។ នាងជាប្រពន្ធរបស់លោកអ័ដាម។ ក្នុងភាសាហេព្រើរ ឈ្មោះនេះមានន័យថា « ជីវិត » ហើយបញ្ជាក់ថា នាងអេវ៉ា គឺជាម្ដាយទីមួយ នៅលើផែនដី (ម៉ូសេ ៤:២៦)។ នាង ព្រមទាំងលោកអ័ដាម ជាបុរសទីមួយ នឹងបានទទួលនូវចំណែកសិរីល្អដ៏នៅអស់កល្បជានិច្ច ចំពោះមុខងារគេក្នុងការធ្វើឲ្យមាននូវការជឿនលឿនដ៏នៅអស់កល្បជានិច្ចនៃមនុស្សលោកទាំងអស់។