ម្ដាយ, មាតា សូមមើលផងគ្រួសារនាងអេវ៉ាមាតាបិតា, ឪពុកម្ដាយ ជាឈ្មោះដ៏ពិសិដ្ឋមួយដែលឲ្យដល់ស្ត្រីណាម្នាក់ដែលមានកូន ឬបានកូនមកចិញ្ចឹម។ ម្ដាយទាំងឡាយជួយក្នុងផែនការរបស់ព្រះ ដោយផ្ដល់នូវរូបកាយដែលរមែងស្លាប់សម្រាប់ពួកកូនចៅវិញ្ញាណរបស់ព្រះ។ អ័ដាមបានឲ្យឈ្មោះប្រពន្ធគាត់ថា « អេវ៉ា » ពីព្រោះនាងជាម្ដាយនៃមនុស្សទាំងអស់លោកុ. ៣:២០ម៉ូសេ ៤:២៦ ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្ដាយឯងនិក្ខ. ២០:១២អេភេ. ៦:១–៣ម៉ូសាយ ១៣:២០ ចូរកុំបោះបង់ចោលសេចក្ដីដំបូន្មានរបស់ម្ដាយឯងឡើយសុភា. ១:៨ ឯមនុស្សល្ងីល្ងើ គេមើលងាយម្ដាយខ្លួនវិញសុភា. ១៥:២០សុភា. ១០:១ ចូរកុំមើលងាយម្ដាយឯងក្នុងកាលដែលគាត់ចាស់ឡើយសុភា. ២៣:២២ កូនៗ និងប្ដីនាងក្រោកឈរឡើង ហៅនាងថាជាអ្នកមានពរ ហើយប្ដីនាងសរសើរនាងសុភា. ៣១:២៨ មាតាព្រះយេស៊ូវ គាត់ឈរនៅជិតឈើឆ្កាងយ៉ូហាន ១៩:២៥–២៧ ពួកអ្នកចម្បាំងសាសន៍លេមិនពីរពាន់នាក់ត្រូវបានបង្រៀនដោយម្ដាយទាំងឡាយរបស់គេអាលម៉ា ៥៦:៤៧អាលម៉ា ៥៧:២១ នាងអេវ៉ាដ៏ឧត្ដម ជាមាតារបស់យើង បាននៅក្នុងចំណោមមនុស្សធំ និងខ្លាំងពូកែ ដែលព្រះអម្ចាស់ទ្រង់បានបង្គាប់នៅស្ថានវិញ្ញាណគ. និង ស. ១៣៨:៣៨–៣៩