មរមន, ពួក
មរមន ជាឈ្មោះហៅលេង ដែលពួកមនុស្សក្រៅសាសនាចក្រហៅសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ ឈ្មោះនេះបានមកពីព្រះគម្ពីរដ៏ពិសិដ្ឋមួយ ដែលបានចងក្រងដោយមរមន ជាព្យាការីពីបុរាណ ហើយដាក់ឈ្មោះថា ព្រះគម្ពីរមរមន។ រីឯឈ្មោះដែលព្រះអម្ចាស់ទ្រង់ដាក់ឲ្យសមាជិកនៃសាសនាចក្រ គឺ « ពួកបរិសុទ្ធ »។ ឈ្មោះត្រឹមត្រូវនៃសាសនាចក្រគឺ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។