ជំនួយ​ការសិក្សា
ទី​សម្គាល់


ទី​សម្គាល់

ជា​ព្រឹត្តិការណ៍ ឬ​ការ​ពិសោធន៍​ណាមួយ ដែល​មនុស្ស​យល់​ថា ជា​ភស្តុតាង ឬ​ជាទី​សម្គាល់​អំពី​អ្វី​មួយ។ តាម​ធម្មតា ទី​សម្គាល់ គឺជា​ការ​សម្ដែង​ដ៏​អស្ចារ្យ​ដែល​មក​ពី​ព្រះ។ សាតាំង​ក៏​មាន​អំណាច​នឹង​បង្ហាញ​នូវ​ទី​សម្គាល់​ទាំង​ឡាយ​នៅ​ក្រោម​លក្ខខណ្ឌ​ខ្លះ។ ពួក​បរិសុទ្ធ​គួរតែ​ស្វែងរក​អំណោយ​ទាន​ទាំង​ឡាយ​នៃ​ព្រះ​វិញ្ញាណ ប៉ុន្តែ​មិន​គួរ​ស្វែងរក​ទី​សម្គាល់ ដើម្បី​ឲ្យ​បាន​ស្កប់​ស្កល់​ចិត្ត ឬ​ឲ្យ​បាន​សេចក្ដី ជំនឿ​នោះ​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ គឺ​ព្រះ​អម្ចាស់​ទ្រង់​ទេ ដែល​នឹង​ប្រទាន​នូវ​ទី​សម្គាល់​ទាំង​ឡាយ​ក្នុង​កាល​ទ្រង់​ទត​ឃើញ​ថា សម​ដល់​អស់​អ្នក​ណា​ដែល​ជឿ (គ. និង ស. ៥៨:៦៤)។