ជំនួយ​ការសិក្សា
រាប់​ជា​សុចរិត, ការ​រាប់​ជា​សុចរិត


រាប់​ជា​សុចរិត, ការ​រាប់​ជា​សុចរិត

ដើម្បី​ឲ្យ​បាន​លើក​លែង​ពី​ការ​ដាក់​ទោស​ចំពោះ​អំពើ​បាប ហើយ​រាប់​ថា​ឥត​មាន​ទោស។ ជន​ម្នាក់ៗ​ត្រូវ​បាន​រាប់​ជា​សុចរិត ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ​អង្គ​សង្គ្រោះ តាម​រយៈ​សេចក្ដី​ជំនឿ​ជឿ​ដល់​ទ្រង់។ សេចក្ដី​ជំនឿ​នេះ គឺ​បាន​បង្ហាញ​ដោយ​សារ​ការ​ប្រែ​ចិត្ត និង​ការ​គោរព តាម​ក្រឹត្យ​វិន័យ និង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ។ ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ អាច​នាំ​ឲ្យ​មនុស្ស​លោក​ប្រែ​ចិត្ត ហើយ​បាន​រាប់​ជា​សុចរិត ឬ​លើក​លែង​ពី​ការ​ដាក់​ទោស ដែល​គេ​នឹង​ត្រូវ​ទទួល។