ចោទិយកថា
មានន័យថា « ការតម្រួតច្បាប់ » ហើយជាគម្ពីរទី ៥ នៅក្នុងព្រះគម្ពីរសញ្ញាចាស់។
ចោទិយកថាមានសេចក្ដីថ្លែងទីបីចុងក្រោយបង្អស់នៃម៉ូសេ ដែលលោកបាននិយាយក្នុងវាលម៉ូអាប់ មុនលោកត្រូវបានប្រែរូប។ សេចក្ដីថ្លែងទី ១ (ជំពូកទី ១–៤) ជាពាក្យណែនាំ។ សេចក្ដីថ្លែងទី ២ (ជំពូកទី៥–២៦) មានពីរភាគ គឺ ៖ (១) ជំពូកទី ៥–១១ — ជាព្រះបញ្ញត្តិ ១០ ប្រការ ហើយជាការអធិប្បាយដ៏មានប្រយោជន៍ ប្រាប់អំពីព្រះបញ្ញត្តិទាំងនោះ ហើយ (២) ជំពូកទី ១២–២៦ — ជាវិន័យនៃច្បាប់ ដែលរួមធ្វើជាមូលដ្ឋាននៃគម្ពីរទាំងមូល។ សេចក្ដីថ្លែងទី ៣ (ជំពូកទី ២៧–៣០) មានការសាងឡើងវិញដ៏ហ្មត់ចត់នូវសេចក្ដីសញ្ញារវាងពួកអ៊ីស្រាអែល និងព្រះ ហើយជាសេចក្ដីប្រទានព្រះពរ ដែលបានមកពីការគោរព និងបណ្ដាសា ដែលបានមកពីការឥតគោរព។ ជំពូកទី ៣១–៣៤ រៀបរាប់អំពីការរំដោះច្បាប់ចំពោះពួកលេវី អំពីចម្រៀងម៉ូសេ និងព្រះពរចុងក្រោយបង្អស់ ហើយនិងអំពីការឃ្លាតចេញរបស់ម៉ូសេ។