ជំនួយ​ការសិក្សា
លេវី


លេវី

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺជា​កូន​ប្រុស​ទី​បី​របស់​យ៉ាកុប និង​នាង​លេអា (លោកុ. ២៩:៣៤; ៣៥:២៣)។ លេវី​ក្លាយ​ទៅ​ជា​ឪពុក​នៃ​ពូជ​អំបូរ​មួយ​នៃ​ពួក​អ៊ីស្រាអែល។

ពូជ​អំបូរ​របស់​លេវី 

យ៉ាកុប​បាន​ឲ្យ​ពរ​ដល់​លេវី និង​ពូជ​ពង្ស​របស់​លោក (លោកុ. ៤៩:៥–៧)។ ពួក​ពូជ​ពង្ស​លេវី​បាន​ចាត់ចែង​ការ​នៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល (ជនគ. ១:៤៧–៥៤)។ លោក​អើរ៉ុន​ជា​សាសន៍​លេវី ហើយ​ពូជ​ពង្ស​លោក គឺ​ពួក​សង្ឃ (និក្ខ. ៦:១៦–២០; ២៨:១–៤; ២៩)។ ពួក​លេវី​បាន​ជួយ​ពួក​សង្ឃ​គឺជា​ពួក​កូន​ប្រុស​របស់​អើរ៉ុន (ជនគ. ៣:៥–១០; ១ ពង្សាវ. ៨:៤)។ ជួនកាល​ពួក​គេ​ធ្វើ​ជា​អ្នក​ចម្រៀង (១ របា. ១៥:១៦; នេហេ. ១១:២២); បាន​សម្លាប់​សត្វ​សម្រាប់​បូជា (២ របា. ២៩:៣៤; អែសរ៉ា ៦:២០); ហើយ​តាម​ធម្មតា គឺ​ជួយ​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ (នេហេ. ១១:១៦)។ ពួក​លេវី​បាន​ថ្វាយ​ខ្លួន​ចំពោះ​កិច្ចការ​នៃ​ព្រះ​អម្ចាស់ ដើម្បី​អនុវត្ត​ពិធី​បរិសុទ្ធ​ជំនួស​ពួក​កូន​ចៅ​អ៊ីស្រាអែល។ ពួក​លេវី​បាន​ថ្វាយ​ខ្លួន​ជំនួស​ពួក​កូន​ចៅ​អ៊ីស្រាអែល (ជនគ. ៨:១១–២២); ទើប​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​របស់​ដ៏​ពិសេស​របស់​ព្រះ ដោយ​ថ្វាយ​ដល់​ទ្រង់​ជំនួស​កូន​ច្បង (ជនគ. ៨:១៦)។ ពួក​គេ​ពុំ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​ទេ ប៉ុន្តែ​ត្រូវ​បាន​សំអាត​សម្រាប់​ការងារ​របស់​គេ (ជនគ. ៨:៧–១៦)។ ពួក​គេ​មិន​មាន​ដី​ជា​កេរមរតក​នៅ​ក្នុង​ស្រុក​កាណាន​ឡើយ (ជនគ. ១៨:២៣–២៤), ប៉ុន្តែ​ពួក​គេ​បាន​ទទួល​ដង្វាយ​១​ភាគ​១០ (ជនគ. ១៨:២១), ពី​ទី​ក្រុង​ទាំង​៤៨ (ជនគ. ៣៥:៦), ហើយ​មាន​សិទ្ធិ​នឹង​ទទួល​នូវ​ទាន​ពី​បណ្ដាជន​នៅ​ពេល​បុណ្យ​ទាំង​ឡាយ (ចោទិ. ១២:១៨–១៩; ១៤:២៧–២៩)។