ជំនួយ​ការសិក្សា
រ៉ួម, អាណាចក្រ


រ៉ួម, អាណាចក្រ

ជា​អាណាចក្រ​រ៉ូម​ពី​សម័យ​បុរាណ។ នៅ​សម័យ​ពួក​សាវក អាណាចក្រ​រ៉ូម គឺជា​រាជាណាចក្រ​ដ៏​ធំ​មួយ​នៅ​ក្នុង​ពិភពលោក។ អាណាចក្រ​នេះ​មាន​រួម​នូវ​អ្វីៗ​ទាំង​អស់​រវាង​ទន្លេ​អ៊ើប្រាត ទន្លេ​ដានូប ទន្លេ​រ៉ាញ សមុទ្រ​អាត្លង់ទិច និង​ទី​រហោស្ថាន​សាហារ៉ា។ ស្រុក​ភីលីស្ទីន​ក្លាយ​ទៅ​ជា​រដ្ឋ​ចំណុះ ក្នុង​ឆ្នាំ ៦៣ ម.គ.ស. កាល ប៉ម​ពាស យក​ក្រុង​យេរូសាឡិម។ ទោះ​ជា​ពួក​សាសន៍​រ៉ូម​អនុញ្ញាត​ឲ្យ​ពួក​សាសន៍​យូដា​មាន​សិទ្ធិ​ជា​ច្រើន​ក៏​ដោយ គង់តែ​ពួក​សាសន៍​យូដា​ស្អប់​ការ​គ្រប់​គ្រង​របស់​ពួក​រ៉ូម ហើយ​ក៏​មាន​ការ​បះបោរ​ជា​ញឹក​ញាប់​ដែរ។

ប៉ុល ជា​ជនជាតិ​រ៉ូម បាន​ប្រើ​ភាសា​ក្រេក ដែល​ជា​ភាសា​និយាយ​ទូ​ទៅ​ក្នុង​រាជាណាចក្រ ដើម្បី​ផ្សាយដំណឹង​ល្អ​ពាស​ពេញ​រាជាណាចក្រ។