អេធើរ
ជាព្យាការីសាសន៍យ៉ារេឌចុងក្រោយបង្អស់ម្នាក់នៅក្នុងព្រះគម្ពីរមរមន (អេធើរ ១២:១–២)។
គម្ពីរអេធើរ
ជាគម្ពីរមួយនៅក្នុងព្រះគម្ពីរមរមន ដែលមានភាគទាំងឡាយអំពីបញ្ជីរបស់ពួកសាសន៍យ៉ារេឌ។ ពួកសាសន៍យ៉ារេឌ ជាក្រុមមនុស្សដែលបាននៅលើអឌ្ឍគោលខាងលិចជាច្រើនសតវត្សមុនប្រជាជនលីហៃ។ គម្ពីរអេធើរបានដកស្រង់ចេញពីផ្ទាំង ២៤ សន្លឹក ដែលប្រជាជនលិមហៃបានរកឃើញ (ម៉ូសាយ ៨:៨–៩)។
ជំពូកទី ១–២ ប្រាប់អំពីពួកសាសន៍យ៉ារេឌបានចេញពីផ្ទះគេ នៅសម័យប៉មបាបិល ហើយបានចាប់ផ្ដើមដំណើរគេទៅកន្លែងដែលឥឡូវនេះស្គាល់ថា ទ្វីបអាមេរិក។ ជំពូកទី ៣–៦ ពន្យល់ប្រាប់ថា បងប្រុសយ៉ារេឌបានឃើញព្រះអង្គសង្គ្រោះមុនជីវិតនៅលើផែនដី ហើយថាពួកសាសន៍យ៉ារេឌបានធ្វើដំណើរដោយភេត្រាប្រាំបីក្ដោង។ ជំពូកទី ៧–១១ បន្តប្រាប់ពីប្រវត្តិនៃសេចក្ដីទុច្ចរិត ដែលមានទូទៅក្នុងប្រវត្តិនៃពួកសាសន៍យ៉ារេឌជាច្រើន។ មរ៉ូណៃ ជាអ្នកពិនិត្យបញ្ជីអេធើរបន្ទាប់មកបានសរសេរក្នុងជំពូកទី ១២–១៣ អំពីការអស្ចារ្យទាំងឡាយដែលបានកើតឡើងដោយសេចក្ដីជំនឿ និងអំពីព្រះគ្រីស្ទ និងអំពីក្រុងយេរូសាឡិមថ្មី ដែលនឹងមក។ ជំពូកទី ១៤–១៥ ប្រាប់អំពីពួកសាសន៍យ៉ារេឌ បានក្លាយទៅជាសាសន៍ខ្លាំងពូកែមួយ ប៉ុន្តែបានត្រូវបំផ្លាញចោលដោយសារសង្គ្រាមគ្នាឯង មកពីសេចក្ដីទុច្ចរិត។