អេសធើរ
ជាស្ត្រីម្នាក់ដែលមានសេចក្ដីជំនឿដ៏ធំ ហើយជាតួសំខាន់នៅក្នុងគម្ពីរនាងអេសធើរ។
គម្ពីរនាងអេសធើរ
ជាគម្ពីរមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលមានរឿងអំពីសេចក្ដីក្លាហានដ៏ខ្លាំងរបស់ព្រះនាងអេសធើរក្នុងការសង្គ្រោះរាស្ត្ររបស់ព្រះនាងពីសេចក្ដីបំផ្លិចបំផ្លាញ។
ជំពូកទី ១–២ ប្រាប់អំពីនាងអេសធើរ ជាស្ត្រីសាសន៍យូដាម្នាក់ ហើយជាកូនស្រីចិញ្ចឹមរបស់បុរសសាសន៍យូដាម្នាក់ ឈ្មោះម៉ាដេកាយ គឺនាងត្រូវបានរើសឲ្យធ្វើជាមហាក្សត្រីលើស្រុកពើស៊ី ពីព្រោះមកពីសម្រស់របស់នាង។ ជំពូកទី ៣ ពន្យល់ប្រាប់អំពីហាម៉ាន ជាប្រធាន នៅក្នុងវាំងស្ដេច លោកបានស្អប់ម៉ាដេកាយ ហើយបានទទួលក្រឹត្យមួយ ដើម្បីសម្លាប់ប្រជារាស្ត្រយូដាទាំងអស់បង់។ ជំពូកទី ៤–១០ ប្រាប់អំពីនាងអេសធើរ ដោយមានគ្រោះធំដល់ខ្លួន បានប្រាប់ស្ដេចអំពីជាតិនាង ហើយបានទទួលក្រឹត្យក្រមផ្ទុយទៅវិញ។