ឥស្សរភាព សូមមើលផងជាប់ឃុំឃាំង, ការជាប់ឃុំឃាំងសិទ្ធិជ្រើសរើសសេរី, សេរីភាព ជាស្ថានភាព ឬលក្ខខណ្ឌខាងការអាចប្រព្រឹត្ត និងខាងការគិតតាមចិត្ត។ ការគោរពតាមគោលការណ៍ទាំងឡាយនៃដំណឹងល្អ ធ្វើឲ្យមនុស្សរួចផុតពីចំណងនៃអំពើបាបខាងវិញ្ញាណ (យ៉ូហាន ៨:៣១–៣៦)។ ទូលបង្គំនឹងដើរទៅដោយសេរីភាព ត្បិតទូលបង្គំបានស្វែងរកអស់ទាំងបញ្ញត្តិនៃទ្រង់ទំនុក. ១១៩:៤៥ កន្លែងណាដែលមានព្រះ វិញ្ញាណនៃព្រះអម្ចាស់ នោះក៏មានសេរីភាពដែរ២ កូរិន. ៣:១៧ ចូរឈរឲ្យមាំមួនក្នុងសេរីភាព ដែលព្រះគ្រីស្ទបានប្រោសយើងឲ្យរួចកាឡាទី ៥:១គ. និង ស. ៨៨:៨៦ មនុស្សទាំងឡាយមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច២ នីហ្វៃ ២:២៧ ដែនដីនេះនឹងត្រូវទៅជាដែនដីនៃឥស្សរភាព២ នីហ្វៃ ១០:១១ មរ៉ូណៃបានដោតទង់ឥស្សរភាពឡើងនៅក្នុងចំណោមពួកសាសន៍នីហ្វៃអាលម៉ា ៤៦:៣៦ ព្រះអម្ចាស់ និងពួកអ្នកបម្រើទ្រង់ ប្រកាសប្រាប់ពីឥស្សរភាពដល់ពួកវិញ្ញាណដែលជាប់ឃុំឃាំងគ. និង ស. ១៣៨:១៨, ៣១, ៤២