ការសាងឡើងវិញនៃដំណឹងល្អ
ជាការតាំងឡើងវិញរបស់ព្រះនូវសេចក្ដីពិត និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អនៅក្នុងចំណោមមនុស្សលោកនៅលើផែនដី។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទត្រូវបានបាត់បង់ពីផែនដី តាមរយៈសេចក្ដីក្បត់សាសនា ដែលបានកើតឡើង បន្ទាប់ពីការងារបម្រើនៃពួកសាវករបស់ព្រះគ្រីស្ទនៅលើផែនដី។ សេចក្ដីក្បត់សាសនានោះចាំបាច់ធ្វើឲ្យមានការសាងឡើងវិញនៃដំណឹងល្អ។ តាមរយៈការនិមិត្ត ការងារបម្រើនៃពួកទេវតា និងវិវរណៈទាំងឡាយដល់មនុស្សលោកនៅលើផែនដី នោះព្រះទ្រង់បានសាងដំណឹងល្អឡើងវិញ។ ការសាងឡើងវិញបានចាប់ផ្ដើមនឹងព្យាការីយ៉ូសែប ស៊្មីធ (យ.ស.—ប្រវត្តិ ១:១–៧៥; គ. និង ស. ១២៨:២០–២១) ហើយបានបន្តមកសព្វថ្ងៃនេះ តាមរយៈកិច្ចការនៃពួកព្យាការីដែលមានជីវិតនៅរស់របស់ព្រះអម្ចាស់។