កាន់ខ្ជាប់ សូមមើលផងទំនាស់, សេចក្ដីទំនាស់ល្បួង, សេចក្ដីល្បួងអត់ធន់, សេចក្ដីអត់ធន់ ដើម្បីនៅស្ថិតស្ថេរក្នុងកិច្ចសន្យា ដើម្បីឲ្យបានពិតចំពោះព្រះបញ្ញត្តិទាំងឡាយនៃព្រះ ទោះជាមានសេចក្ដីល្បួង សេចក្ដីប្រឆាំង និងសេចក្ដីទំនាស់ក៏ដោយ។ អ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុត អ្នកនោះនឹងបានសង្គ្រោះម៉ាថាយ ១០:២២ម៉ាកុស ១៣:១៣ គេគ្មានឫស ហើយក៏នៅជាប់តែបន្តិចទេម៉ាកុស ៤:១៧ សេចក្ដីសប្បុរសទ្រាំទ្រអ្វីៗទាំងអស់១ កូរិន. ១៣:៧ បន្ទាប់ពីអ័ប្រាហាំមានសេចក្ដីអត់ធន់ជាយូរ នោះលោកបានទទួលសេចក្ដីសន្យា ហេព្រើរ ៦:១៥ បើអ្នកនោះកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះគេនឹងត្រូវបានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់១ នីហ្វៃ ១៣:៣៧ បើបងរាល់គ្នានឹងគោរពតាមព្រះបញ្ញត្តិទាំងប៉ុន្មាន ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះបងៗនឹងបានសង្គ្រោះ១ នីហ្វៃ ២២:៣១អាលម៉ា ៥:១៣ បើអ្នករាល់គ្នាខិតខំជឿនទៅមុខ ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះអ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច២ នីហ្វៃ ៣១:២០៣ នីហ្វៃ ១៥:៩គ. និង ស. ១៤:៧ អស់អ្នកណាដែលដាក់ឈ្មោះយើងលើខ្លួន ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត អ្នកនោះនឹង បានសង្គ្រោះ៣ នីហ្វៃ ២៧:៦ អស់អ្នកណាដែលកាន់ខ្ជាប់នៅក្នុងសាសនាចក្ររបស់យើង ដរាបដល់ចុងបំផុត អ្នកនោះហើយ ដែលយើងនឹងតាំងឡើងលើថ្មដារបស់យើងគ. និង ស. ១០:៦៩ អ្នកណាដែលកាន់ខ្ជាប់នៅក្នុងសេចក្ដីជំនឿ នោះនឹងបានឈ្នះលើលោកិយគ. និង ស. ៦៣:២០, ៤៧ គ្រប់ទាំងបល្ល័ង្ក និងអំណាច គ្រប់គ្រងទាំងឡាយ នឹងត្រូវបានប្រទានមកលើអស់អ្នកណា ដែលស៊ូទ្រាំដោយក្លាហាន ដើម្បីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគ. និង ស. ១២១:២៩