ឃ្លាំង
ជាទីកន្លែងមួយដែលប៊ីស្សពទទួល, កាន់កាប់, ហើយចែកចាយដល់មនុស្សក្រីក្រនូវដង្វាយដែលថ្វាយដោយពួកបរិសុទ្ធថ្ងៃចុងក្រោយ។ ឃ្លាំងនីមួយៗអាចមានទំហំធំ ឬតូច តាមតែកាលៈទេសៈត្រូវការ។ ពួកបរិសុទ្ធដ៏ស្មោះត្រង់ប្រគល់នូវការប៉ិនប្រសប់, ជំនាញការ, របស់របរ, និងប្រាក់កាសដល់ប៊ីស្សព ដើម្បីឲ្យថែរក្សាពួកមនុស្សក្រីក្រក្នុងពេលត្រូវការ។ ហេតុដូច្នេះហើយឃ្លាំងនីមួយៗ អាចមានរួមនូវការបម្រើ, ប្រាក់កាស, ម្ហូបអាហារ, ឬរបស់របរផ្សេងៗ។ ប៊ីស្សព គឺជាភ្នាក់ងារនៃឃ្លាំង ហើយចែកចាយរបស់របរ និងការបម្រើទាំងឡាយ តាមសេចក្ដីត្រូវការ និងតាមការដឹកនាំពីព្រះវិញ្ញាណនៃព្រះអម្ចាស់ (គ. និង ស. ៤២:២៩–៣៦; ៨២:១៤–១៩)។