កូរិនថូស, សំបុត្រដល់ពួក
ជាគម្ពីរពីរក្បាលនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ មុនដំបូង គ្រាន់តែជាសំបុត្រដែលប៉ុលបានសរសេរទៅពួកបរិសុទ្ធនៅឯកូរិនថូស ដើម្បីកែទម្រង់ការឥតរបៀបនៅចំណោមពួកគេ។ ពួកកូរិនថូសបានរស់នៅក្នុងសង្គមមួយ ដែលទុច្ចរិតខាងសីលធម៌។
កូរិនថូសទី១
ជំពូកទី ១ មានពាក្យសួរសុខទុក្ខ និងពាក្យអរគុណពីប៉ុល។ ជំពូកទី ២–៦ ជាការប្រដៅរបស់ប៉ុល អំពីកំហុសរបស់ពួកបរិសុទ្ធនៅកូរិនថូស។ ជំពូកទី ៧–១២ ជាចម្លើយរបស់ប៉ុលចំពោះសំណួរខ្លះៗ។ ជំពូកទី ១៣–១៥ ស្ដីអំពីសេចក្ដីសប្បុរស អំណោយទានខាងវិញ្ញាណ និងដំណើររស់ឡើងវិញ។ ជំពូកទី ១៦ ជាការទូន្មានរបស់ប៉ុលឲ្យឈរយ៉ាងមាំមួនក្នុងសេចក្ដីជំនឿ។
កូរិនថូសទី២
ជំពូកទី ១ មានពាក្យសួរសុខទុក្ខ និងពាក្យអរគុណពីប៉ុល។ ជំពូកទី ២ មានពាក្យទូន្មានផ្ទាល់ដល់ទីតុស។ ជំពូកទី ៣–៧ ចែងអំពីព្រះចេស្ដានៃដំណឹងល្អក្នុងជីវិតនៃពួកបរិសុទ្ធ និងពួកមេដឹកនាំគេ។ ជំពូកទី ៨–៩ ទូន្មានពួកបរិសុទ្ធឲ្យដាក់ទានទៅអ្នកក្រីក្រ ដោយមានចិត្តរីករាយ។ ជំពូកទី ១០–១២ ជាការអះអាងខាងមុខងារប៉ុលជាសាវកម្នាក់។ ជំពូកទី ១៣ ជាពាក្យទូន្មានឲ្យបានល្អឥតខ្ចោះ។