ម៉ិលគីស្សាដែក
ជាសង្ឃជាន់ខ្ពស់ ជាព្យាការី ហើយជាអ្នកដឹកនាំដ៏ធំម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានរស់នៅបន្ទាប់ពីទឹកជំនន់ និងនៅសម័យលោកអ័ប្រាហាំ។ លោកបានត្រូវហៅថាជា ស្ដេចនៃក្រុងសាឡិម (យេរូសាឡិម) ជាស្ដេចនៃសេចក្ដីសុខសាន្ត ជាស្ដេចនៃសេចក្ដីសុចរិត (គឺជាន័យរបស់ពាក្យហេព្រើរ ម៉ិលគីស្សាដែក) ហើយជាសង្ឃនៃព្រះដ៏ខ្ពស់បំផុត។