ប្រមាថព្រះ, ការប្រមាថព្រះ
ជាការនិយាយដោយមិនគោរព ឬមិនកោតខ្លាចដល់ព្រះ ឬដល់របស់នានាដែលពិសិដ្ឋ។
ព្រះយេស៊ូវទ្រង់ត្រូវពួកសាសន៍យូដាចោទជាច្រើនដងថា និយាយប្រមាថដល់ព្រះ ពីព្រោះព្រះអង្គបានមានព្រះបន្ទូល ថាទ្រង់មានសិទ្ធិនឹងអត់ទោសដល់អំពើបាប (ម៉ាថាយ ៩:២–៣; លូកា ៥:២០–២១) ពីព្រោះព្រះអង្គបានហៅអង្គទ្រង់ថា ជាព្រះរាជបុត្រានៃព្រះ (យ៉ូហាន ១០:២២–៣៦; ១៩:៧) ហើយពីព្រោះព្រះអង្គបានមានព្រះបន្ទូលថា ពួកគេនឹងឃើញទ្រង់អង្គុយនៅខាងស្ដាំនៃព្រះចេស្ដា ហើយនឹងយាងមកលើពពកនៅលើមេឃ (ម៉ាថាយ ២៦:៦៤–៦៥)។ ពាក្យចោទទាំងនេះច្បាស់ជាត្រូវពិតមែន បើសិនជាទ្រង់មិនជា ព្រះអង្គដែលទ្រង់មានព្រះបន្ទូលថានោះ។ មានពាក្យចោទទាស់នឹងទ្រង់ ដោយពួកសាក្សីក្លែងក្លាយ នៅពេលកាត់ក្ដីខាងមុខក្រុមជំនុំ សានហេទ្រិន (ម៉ាថាយ ២៦:៥៩–៦១) គឺជាពាក្យប្រមាថទាស់នឹងព្រះវិហារបរិសុទ្ធនៃព្រះ។ ពាក្យប្រមាថទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ គឺមិនព្រមទទួលស្គាល់ព្រះគ្រីស្ទ ក្រោយពីបានទទួលការចេះដឹងដ៏ឥតខ្ចោះពីទ្រង់ហើយ នោះគឺជាអំពើបាបដ៏អត់ឱនមិនបាន (ម៉ាថាយ ១២:៣១–៣២; ម៉ាកុស ៣:២៨–២៩; គ. និង ស. ១៣២:២៧)។