គាំទ្រពួកអ្នកដឹកនាំសាសនាចក្រ, ការ សូមមើលផងយល់ព្រមទូទៅ, ការយល់ព្រមទូទៅ គឺស្ម័គ្រចិត្តគាំទ្រអស់អ្នកណា ដែលបម្រើក្នុងមុខងារដឹកនាំនៃសាសនាចក្រទូទៅ និងប្រចាំតំបន់។ ចូរដាក់យ៉ូស្វេនៅចំពោះមុខពួកជំនុំទាំងអស់ រួចប្រគល់សេចក្ដីបង្គាប់ដល់លោកនៅមុខគេជនគ. ២៧:១៨–១៩ បណ្ដាជនទាំងឡាយ ក៏បន្លឺវាចាឡើងថា ជយោព្រះករុណា១ សាំយូ. ១០:២៤ ចូរជឿតាមពួកហោរារបស់ទ្រង់ ទើបអ្នករាល់គ្នានឹងប្រកបដោយសេចក្ដីចម្រើន២ របា. ២០:២០ ចូរស្ដាប់តាមពួកអ្នកដែលនាំមុខអ្នករាល់គ្នាចុះហេព្រើរ ១៣:១៧ កូននឹងបានគាប់ព្រះហឫទ័យពីព្រះអម្ចាស់ ពីព្រោះកូនមិនបានរអ៊ូរទាំ១ នីហ្វៃ ៣:៦ ពួកអ្នកណាដែលទទួលពួកព្យាការី នោះត្រូវទុកឲ្យមានជីវិតរស់៣ នីហ្វៃ ១០:១២–១៣ ចូរស្ដាប់បង្គាប់តាមពាក្យសំដីនៃមនុស្ស១២នាក់នេះចុះ៣ នីហ្វៃ ១២:១ ដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដីគឺដូចតែគ្នាគ. និង ស. ១:៣៨ ពាក្យសំដីរបស់លោកនោះហើយ អ្នកនឹងបានទទួល ហាក់ដូចជាបានមកពីព្រះឱស្ឋរបស់យើងផ្ទាល់គ. និង ស. ២១:៥ អ្នកណាដែលទទួលពួកអ្នកបម្រើរបស់យើងឈ្មោះថា ទទួលយើងដែរគ. និង ស. ៨៤:៣៥–៣៨ អស់អ្នកណាដែលទទួលយើង នោះទទួលពួកអ្នកទាំងនោះ ដែលយើងបានចាត់ឲ្យទៅគ. និង ស. ១១២:២០ បើសិនជារាស្ត្រយើងមិនប្រុងស្ដាប់សំឡេងនៃមនុស្សទាំងនេះ ដែលយើងបានតែងតាំងឡើងទេ នោះពួកគេនឹងមិនត្រូវបានពរឡើយគ. និង ស. ១២៤:៤៥–៤៦