សេចក្ដីសញ្ញាអ័ប្រាហាំ
អ័ប្រាហាំបានទទួលដំណឹងល្អ ហើយបានទទួលការតែងតាំងចំពោះបព្វជិតភាពជាន់ខ្ពស់ (គ. និង ស. ៨៤:១៤; អ័ប្រា. ២:១១) ហើយលោកបានចូលក្នុងអាពាហ៍ពិពាហ៍ខាងសេឡេស្ទាល ដែលជាសេចក្ដីសញ្ញាខាងភាពថ្កើងថ្កាន (គ. និង ស. ១៣១:១–៤; ១៣២:១៩, ២៩)។ អ័ប្រាហាំបានទទួលសេចក្ដីសន្យាថា គ្រប់អស់ទាំងពរនៃសេចក្ដីសញ្ញាទាំងឡាយនេះនឹងត្រូវបានប្រទានដល់ពូជពង្សរបស់លោកខាងសាច់ឈាម (គ. និង ស. ១៣២:២៩–៣១; អ័ប្រា. ២:៦–១១)។ សេចក្ដីសញ្ញា និងសេចក្ដីសន្យាទាំងនេះរួមគ្នាទៅ ហៅថាសេចក្ដីសញ្ញាអ័ប្រាហាំ។ ការសាងឡើងវិញនៃសេចក្ដីសញ្ញានេះ គឺជាការសាងឡើងវិញនៃដំណឹងល្អនៅគ្រាក្រោយបង្អស់ ព្រោះតាមរយៈសេចក្ដីសញ្ញានេះ នោះគ្រប់ទាំងសាសន៍នៅលើផែនដីនឹងបានពរ (កាឡាទី ៣:៨–៩, ២៩; គ. និង ស. ១១០:១២; ១២៤:៥៨; អ័ប្រា. ២:១០–១១)។