មធូសាឡា
ជាកូនប្រុសរបស់ហេណុកនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ មធូសាឡារស់នៅបានអាយុ ៩៦៩ ឆ្នាំ (លោកុ. ៥:២១–២៧; លូកា ៣:៣៧; ម៉ូសេ ៨:៧)។ លោកគឺជាព្យាការីដ៏សុចរិតម្នាក់ ដែលបានទុកនៅលើផែនដី កាលទីក្រុងរបស់ហេណុកត្រូវបានលើកឡើងទៅលើស្ថានសួគ៌។ លោកបាននៅលើផែនដី ដើម្បីផ្ដល់នូវពូជពង្សមួយ តាមខ្សែរយៈដែលមានណូអេបន្តមក (ម៉ូសេ ៨:៣–៤)។